Latest

Invitation to the CMU-SR Family Day



តាងនាមឲនិស្សិត និងសាកលវិទ្យាល័យមេគង្គកម្ពុជា​សាខាខេត្តសៀមរាប យើងខ្ញុំមានកិត្តិយស សូមលើកយក​ឱកាសនេះ​ដើម្បីជូនដំណឹងដល់សិស្ស និសិ្សត អាណា​ព្យាបាល និងអ្នកស្រលាញ់​ការសិក្សា​ទាំងអស់​អោយបាន​ជ្រាបថាយើងខ្ញុំនឹងរៀបចំ​​ “ទិវាគ្រួសារ​សាកល​វិទ្យា​ល័យ​មេគង្គ​កម្ពុជា”​​ (CMU-SR FAMILY DAY) ដើម្បីចែករំលែកឱកាសសិក្សា​ និងបង្កើតការចងចាំដ៏ល្អជាមួយ គ្នា។ យើងខ្ញុំសូមអញ្ជើញសិស្សនិសិ្សតទាំងអស់មកចូល រួមក្នុងព្រឹត្តិការណ៍នេះដែល ប្រារព្ធធ្វើនៅ សាកលវិទ្យាល័យ​មេគង្គកម្ពុជាសាខាខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦ ចាប់ពី ម៉ោង ៩ព្រឹក ដល់ ម៉ោង៤រសៀល

ព្រឹត្តិការណ៍នេះ មានគោលបំណងក្នុងការអភិវឌ្ឍនូវមិត្តភាព និងឆន្ទៈមោះមុតក្នុងការសិក្សារវាង និសិ្សត ដែលបញ្ចប់ការសិក្សា និស្សិតបច្ចុប្បន្ន និងនិសិ្សតជំនាន់ក្រោយនៃសាកលវិទ្យាល័យ មេគង្គកម្ពុជាក៏ដូចជាសហគមន៍ទាំងមូល។ ​យើងខ្ញុំលើកទឹកចិត្តអោយសិស្ស និសិ្សត ទាំងអស់ គ្នា មកចូលរួមក្នុងព្រឹត្តិការណ៍នេះ​ និងធ្វើការបង្ហាញនូវទេពកោសល្យរបស់ខ្លួន ឬ ធ្វើការចែក​រំលែក​នូវ បទពិសោធន៍របស់ អ្នកទៅកាន់និសិ្សត ជំនាន់ក្រោយផងដែរ។​

កម្មវិធីនេះនឹងមានសិក្ខាសាលាអំពីការ ផ្តល់ជូននូវអាហារូបករណ៍ដល់សិស្សដែល​បានបញ្ចប់ មធ្យម​សិក្សាទុតិយភូមិនាពេលថ្មីៗនេះ និងពេលកន្លងមក ក៏ដូចជាការចែករំលែកនូវគំនិត និង បទពិសោធន៍របស់និសិ្សត​​​​​​​​​​​​​​​រៀមច្បងដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យមេគង្គកម្ពុជា។ មិនតែប៉ុណ្ណោះយើងនឹងមានសកម្មភាព​ជាច្រើន​ដូចជាល្បែងកំសាន្ត និងការប្រកួតទេពកោសល្យ ផងដែរ។

ព័ត៌មានលំអិតនៃព្រឹត្តការណ៍នេះមានដូចខាងក្រោម៖

កំឡុងពេលព្រឹត្តិការណ៍នេះ យើងនឹងមានការដាក់តាំងលក់អាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ ផងដែរ។ ហើយសិស្សនិស្សិតក៏អាចសួរព័ត៌មានសិក្សានៅកន្លែងតាំងព័ត៌មាន ជាមួយនឹង បុគ្គលិក សិក្សាដ៏ឆ្នើមដែលរង់ចាំឆ្លើយតបនូវសំនួររបស់សិស្ស និស្សិត អំពីកម្មវិធីសិក្សានៅសាកល វិទ្យាល័យមេគង្គកម្ពុជាសាខាខេត្តសៀមរាប។

ពេលវេលានៃដំណើរការកម្មវិធី៖
  • ម៉ោង ៩:00 - ១១:00 ព្រឹក - សិក្ខាសាលាអំពីអាហារូបករណ៍ សាកលវិទ្យាល័យមេគង្គកម្ពុជា
  • ម៉ោង ១២:00 - ១:00 រសៀល - ល្បែងស្វែងរកកំណប់
  • ម៉ោង ១:00 - ២:០០ រសៀល - ការសំដែង (បង្ហាញទេពកោសល្យ)
  • ម៉ោង ២:00 - ៣:00 រសៀល - ការប្រកួត Poster
  • ម៉ោង ៣:00 - ៤:00 ល្ងាច - ការប្រគល់រង្វាន់។
ល្បែងកំសាន្ត និងសកម្មភាព៖
  1. ល្បែងស្វែងរកកំណប់
  2. ល្បែងស្វែងរករូបផ្គុំ​ (នៅសាលប្រជុំ)
  3. ល្បែងពែងប៉េងប៉ុង​ (នៅបន្ទប់លេខ០០៤)
  4. ល្បែងអ្នកណាជាអ្នកអង្កេត?​ (នៅបន្ទប់លេខ០០៦)
  5. ការសំដែង (បង្ហាញទេពកោសល្យ) (នៅសាលប្រជុំ)
  6. ការប្រកួត Poster (នៅបន្ទប់លេខ០០៧)
ចំពោះការសំរេចចិត្តក្នុងការ​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍នេះ សូមសិស្ស និស្សិតទាំងអស់ធ្វើ ការ ទាក់ទង មកយើងខ្ញុំតាមរយៈទូរស័ព្ទលេខ ០១២ ៨៥៩ ២១៣ ឬអាចចុះឈ្មោះផ្ទាល់ ដូចក្នុងទំរង់​ខាងក្រោមនេះ ឬ​នៅការិយាល័យរដ្ឋបាលរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា សាខាខេត្តសៀមរាប។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរង់ចាំស្វាគមន៍វត្តមានរបស់សិស្ស និស្សិត ឬ អាណាព្យាបាល មកពីគ្រប់មជ្ឈដ្នាន នៅថ្ងៃសៅរ៍ ទី០៨ ខែតុលា ឆ្នាំ២០១៦ ជាមួយ និស្សិត នៅ សាកលវិទ្យាល័យមេគង្គកម្ពុជាផងដែរ។


ដោយការគោរពអំពីយើងខ្ញុំ
ឆោម រស្មី


Dear Students, Parents and Participants

We would like to take this opportunity to inform you that Cambodian Mekong University in Siem Reap (CMU-SR) and Meetings, Incentives, Conferences and Events/Exhibition (MICE) Management students have organized an event “CMUSR Family Day” “Sharing Opportunities and Making Memories Together”. We are pleased to invite you to participate in this one-day event which will be held at CMU-SR Campus on October 08, 2016 from 9 A.M to 4 P.M.

The CMUSR Family Day will consist of a seminar about providing scholarship opportunities to High school graduate students, sharing ideas, experience of seniors who have studied in Cambodian Mekong University. There will be many activities such as games and talent show. The seminar will also include presentations of success stories of CMU graduates.

Please find below the details of this event:
  • 9:00 am – 11:00 am – Seminar for the CMU SR scholarship.
  • 12:00 pm -1:00 pm - Treasure Hunting
  • 1:00 pm – 2:00 pm - Performance (Talent Show)
  • 2:00 pm – 3:00 pm - Poster Competition
  • 3:00 pm – 4:00 pm - Awarding of Prizes
During the whole event some small booths selling food, drinks and souvenirs will be set up. Education booths shall also be set up to answer queries of the students about the courses that are offered at CMU SR.

Games and Activities:
  • Treasure hunting
  • Find the puzzle (Conference hall)
  • Ping-Pong-Cups (Room 004)
  • Detective Who? (Room 006)
  • Performance (Talent Show) (Conference Hall)
  • Poster Competition (Room 007)
The event is aimed at developing the camaraderie and good will between the present students, graduates and future students of CMU SR. We encourage you to join this event and the Talent show. With this purpose in mind, we would like to your request your participation to share and experience among fellow students/ friends. Should you decide to participate in this event please contact us at 012859213 or sign up at the CMU SR Administration office. Entrance is free. Thank you very much we look forward to see you on October 8, 2016 and join with other students and seniors from CMUSR.

Sincerely,




Choum Reaksmey
Chairman Invitation and Solicitations Committee